សូមស្វាគមន៍​មកកាន់
បណ្ណាល័យសម្រាប់អ្នកអនុវត្តក្នុងវិស័យថែទាំ

ដោយមានការរៀបរៀងជាភាសាខ្មែរពីគម្រោង FCF | REACT បណ្ណាល័យ បណ្តាញអ្នកធ្វើឱ្យប្រសើរឡើងនូវការថែទាំ (Better Care Network) ជាបណ្ណាល័យអនឡាញមួយដែលមានផ្ទុកធនធានជាច្រើនពាក់ព័ន្ធនឹងសមាសធាតុសំខាន់ៗក្នុងប្រព័ន្ធនៃការថែទាំ។

ការរចនាបណ្ណាល័យដែលមានរូបរាងជាល្បែងផ្គុំរូប គឺដើម្បីបង្ហាញឱ្យឃើញថាប្រព័ន្ធនៃការថែទាំ គឺជាការរួមផ្សំនៃផ្នែកជាច្រើន និងចង្អុលបង្ហាញអំពីសារសំខាន់នៃការពង្រឹងប្រព័ន្ធនេះ។ នៅពេលដែលលោកអ្នកកំពុងស្វែងយល់អំពីរូបផ្គុំ លោកអ្នក នឹងរកបាននូវព័ត៌មានមូលដ្ឋាន ឧបករណ៍​ វីដេអូ អត្ថបទសំណេរ និងធនធានដទៃទៀតពាក់ព័ន្ធនឹងធាតុផ្សំនីមួយៗ និងផ្នែកតូចៗរបស់ប្រព័ន្ធនៃការថែទាំ។ សូមកត់សម្គាល់ថាបណ្ណាល័យអ្នកអនុវត្តវិស័យថែទាំមួយនេះ កំពុងស្ថិតក្នុងដំណាក់អភិវឌ្ឍនៅឡើយ។